នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះអាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីអបអរសាទរខួប១៧ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៧ កក្កដា ២០០៨-៧ កក្កដា ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហាប់ ទូច រដ្ឋមន្រ្តីស្តីទី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្នាន មន្ទីរ អង្គភាពជុំវិញខេត្តព្រះវិហារ ព្រមទាំងសិក្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រមាណជិត៥០០នាក់។
មុននឹងបញ្ចប់ពិធី គណៈអធិបតី និងអង្គពិធីទាំងមូល ក៏បានចូលរួមដាំកូនឈើអនុស្សាវរីយ៍ចំនួន៧០០ដើមផងដែរ។