3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ក្រុមអ្នកជំនាញការ Adhoc ICC-Preah Vihear បន្តចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ន៍រមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ

Sunday, March 17, 2024

ក្រុមអ្នកជំនាញការ Adhoc ICC-Preah Vihear បានបន្តទស្សនកិច្ច ពិនិត្យ និងតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ។

នៅព្រឹកថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៤នេះ ក្រុមអ្នកជំនាញការ Adhoc ICC-Preah Vihear បានបន្តទស្សនកិច្ច តាមដាន និងពិនិត្យវឌ្ឍនៈភាពការងារអភិរក្ស ជួសជុល និងអភិវឌ្ឍន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ដោយមានការសម្របសម្រួលពីឯកឧត្តម ឃូ អៀងហួត និងឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ ព្រមទាំងមន្រ្តីអាជ្ញាធរជាតិព្រះវិហារជាច្រើនរូបទៀត។

បន្ទាប់ពីបានពិនិត្យនៅតាមទីតាំងជាក់ស្តែង ក្រុមអ្នកជំនាញការ Adhoc ICC Preah Vihear បានផ្តល់អនុសាសន៍ត្រឡប់មកវិញរួមមាន÷ ការអភិរក្សនៅចំណុចស្ពានហាលខាងលិចគោបុរៈទី៥, វឌ្ឍនភាពនៃការជួសជុលជណ្តើរខាងជើង ផែនការសិក្សារៀបចំប្រព័ន្ធបង្ហូរទឹកចេញពីគោបុរៈទី៥ និងវឌ្ឍនភាពការងារអភិរក្សរបស់ភាគីឥណ្ឌា, ពិនិត្យតួប្រាង្គដែលបានធ្វើកំណាយនៅគោបុរៈទី៤ ពិនិត្យកម្រាលក្តានៅប៉ើយតាឌី ដែលបានអនុវត្តតាមអនុសាសន៍គណកម្មាធិការ អាយស៉ីស៉ី ព្រះវិហារកន្លងទៅ និងពិនិត្យទៅលើផែនការគ្រប់គ្រងទេសចរណ៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ព្រមទាំងការរៀបចំសៀគ្វីទេសចរណ៍ ពីចំណុចប៉ើយតាឌី ចុះមកចំណតលើភ្នំ។

Sunday, March 17, 2024