3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

មន្រ្តី និងភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិព្រះវិហារ ធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធលើការគ្រប់គ្រងទេសចរណ៍នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងរមណីយដ្ឋានអង្គរ

Wednesday, March 20, 2024

មន្រ្តី និងភ្នាក់ងារទេសចរណ៍ចំនួន១៥រូប នៃអាជ្ញាធរជាតិព្រះវិហារ បានបំពេញទស្សនកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងរមណីយដ្ឋានអង្គរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដើម្បីស្វែងយល់អំពីបទពិសោធនៅក្នុងការគ្រប់គ្រងទេសចរណ៍ និងផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងរមណីយដ្ឋានវប្បធម៌ពិភពលោកទាំងពីរ។

នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ ក្រុមការងារបានទទួលការចែករំលែកបទពិសោធ តាមរយៈការធ្វើបទបង្ហាញអំពីការគ្រប់គ្រងទេសចរណ៍ និងសិក្សាស្វែងរយល់អំពីការអនុវត្តជាក់ស្តែងនៅទីតាំងផ្ទាល់។ ចំនុចសំខាន់ៗដែលក្រុមការងារទទួលបានពីដំណើរទស្សនកិច្ចសិក្សានេះរួមមាន៖ ម៉ោងបើក-បិទរបស់រមណីយដ្ឋាន ការគ្រប់គ្រងភ្ញៀវទេសចរក្នុងពេលទស្សនាថ្ងៃលិច និងថ្ងៃរះ ការបញ្ចៀសភ្ញៀវទេសចរពីការកកស្ទះ រួមជាមួយវិធីសាស្រ្តដោះស្រាយ និងគិតគូរសុវត្ថិភាពជូនភ្ញៀវទេសចរ ការគ្រប់គ្រងភ្នាក់ងារទេសចរ ការត្រួតពិនិត្យ និងណែនាំលក្ខខណ្ឌទស្សនាជូនដល់ភ្ញៀវទេសចរ និងការរៀបចំវង់ទស្សនា។ ក្រុមការងារក៏បានស្វែងយល់អំពីវិធីសាស្រ្ត ក្នុងការរៀបចំវង់ទស្សនាតាមប្រាសាទនីមួយៗ និងវង់ទស្សនាភ្ជាប់ពីប្រាសាទមួយ ទៅប្រាសាទមួយទៀត និងគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ក្នុងការសម្រេចចិត្តជ្រើសរើសរយៈពេលទស្សនា ខ្លី មធ្យម និងវែង។

លើសពីនេះទៀត ក្រុមការងារបានចូលទស្សនាពិព័រណ៍ព្រះពុទ្ធបដិមា នៅសារមន្ទីរនរោត្តម សីហនុ-អង្គរ ដើម្បីស្វែងយល់អំពីការដាក់តាំងវត្ថុសិល្បៈដែលបានរកឃើញតាមរយៈកំណាយបុរាណវិទ្យានៅតាមបរិវេណប្រាសាទនានាក្នុងតំបន់អង្គរ។

Wednesday, March 20, 2024