3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ក្រុមអ្នកជំនាញអាលឺ្លម៉ង់នៃស្ថាប័នគម្រោងអភិរក្សចម្លាក់អប្សរ (GACP) បានចុះពិនិត្យ និងសិក្សាស្រាវជ្រាវនៅរមណីយដ្ឋានប្រាសាទកោះកេរ

Thursday, March 9, 2023

ថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ លោកក ភិន ភក្តី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យារួមទាំងមន្រ្ដីនៃអាជ្ញាធរជាតិព្រះវិហារបានទទួលស្វាគមន៍ក្រុមអ្នកជំនាញអាល្លឺម៉ង់នៃស្ថាប័នGACP ដឹកនាំដោយលោកសាស្ត្រាចារ្យ Dr. Hans Leisen បានចុះពិនិត្យ និងផ្តល់អនុសាសន៍លើកិច្ចការងារជួសជុលប្រាសាទឥដ្ឋក្នុងបរិវេណប្រាសាទក្រចាប់ និងបានពិនិត្យលើកិច្ចការងារគម្រោងកំណាយស្រាវជ្រាវនៅប្រាសាទបល្ល័ង្កខាងត្បូងឬប្រាសាទលិង្គទី៣ ដើម្បីពិភាក្សាពីផែនការជួសជុលថ្មទម្របដិមាលិង្គនាពេលអនាគត។ លោកសាស្ត្រាចារ្យបណ្ឌិតបានកោតសរសើរ និងវាយតម្លៃខ្ពស់លើកិច្ចការងារដែលមន្ត្រីបច្ចេកទេសរបស់អាជ្ញាធរជាតិព្រះវិហារកំពុងអនុវត្តន៍ និងតែងតែអនុវត្តន៍តាមការណែនាំរបស់អ្នកជំនាញការជាតិ និងអន្តរជាតិលើកិច្ចការងារអភិរក្ស និងជួសជួលប្រាសាទក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

ក្នុងដំណើរទស្សនកិច្ចនេះដែរ ក្រុមការងាររបស់លោកបានចុះសិក្សាស្រាវជ្រាវការដ្ឋានយកថ្មភក់នៅតាមបាតស្ទឹងរងារ និងបាននាំយកសំណាកថ្មភក់មួយចំនួនយកទៅពិសោធន៍នៅប្រទេសអាល្លឺម៉ង់។

អត្ថបទ: ភិន ភក្ដី

Thursday, March 9, 2023