3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

វគ្គបណ្តុះបណ្តាលអំពីការផលិតមេជីសរីរាង្គអិចអិម និងថ្នាំពុលធម្មជាតិ

Tuesday, March 26, 2024

នៅថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ អាជ្ញារធជាតិព្រះវិហារ បានសហការជាមួយកញ្ញាលីលាន បេក បេក្ខភាពបណ្ឌិតមកពីសាកលវិទ្យាល័យហូហិនហេម (University of Hohenheim ) រៀបចំវគ្គបណ្តុះបណ្តាលអំពីការផលិតមេជីអិចអិម និងថ្នាំពុលសរីរាង្គ និងចែករំលែកចំណេះដឹងអំពីការដាំដុះតាមបែបប្រព័ន្ធកសិរុក្ខកម្ម ដល់សមាជិកគ្រូបង្គោល សមាជិកក្រុមប្រឹក្សាឃុំស្រអែម មន្ត្រីអាជ្ញាធរជាតិព្រះវិហារ និងកសិករគម្រូរមកពីខេត្តរតនគីរី ចំនួន ២៩នាក់។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ផ្តល់ចំណេះដឹងអំពីការផលិតជី និងថ្នាំពុលសរីរាង្គដែលមានប្រសិទ្ធិភាពខ្ពស់សម្រាប់បង្កើនការលូតលាស់ និងសម្លាប់សត្វល្អិតដោយមិនប៉ះពាល់ដល់បរិស្ថាន ព្រមទាំងបានចែករំលែកបទពិសោធន៍ អំពីបច្ចេកទេសដាំដុះ ការថែទាំដំណាំ និងដំណោះស្រាយផ្សេងៗដែលកើតលើចម្ការដំណាំ។

 

Tuesday, March 26, 2024