6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

Daily News

ទិដ្ឋភាពទូទៅ ភ្ញៀវទេសចរមកកម្សាន្តច្រើនកុះករ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

Monday, April 15, 2024

ស្ថិតិភ្ញៀវទេសចរជាតិ និងបរទេស ដែលបានចូលមកទស្សនាប្រាសាទ និងចូលរួមលេងល្បែងប្រជាប្រិយខ្មែរ រាំលេងកម្សាន្ត ក្នុងកម្មវិធីសង្រ្កាន្តកោះកេរ និងសង្រ្កាន្តព្រះវិហារ ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៖

- រមណីយដ្ឋានប្រាសាទកោះកេរ ទទួលភ្ញៀវទេសចរជាតិសរុប ៦,៤៣៧នាក់

- រមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលភ្ញៀវទេសចរសរុបចំនួន ១,៨៦១នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន ១,៨៣៥នាក់ ភ្ញៀវបរទេស ចំនួន២៦នាក់។

សូមជម្រាបជូនថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ស្អែក ជាថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ស្អែកនេះ កម្មវិធីសង្រ្កាន្តកោះកេរ និងសង្រ្កាន្តព្រះវិហារ ដែលរៀបចំដោយអាជ្ញាធរជាតិព្រះវិហារ សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកគូលែន នឹងរៀបចំពិធីស្រង់ទឹកព្រះ និងលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ព្រមទាំងការរាំលេងកម្សាន្តដើម្បីបង្កនូវបរិយាកាសកាន់តែសប្បាយរីករាយ ជូនដល់ភ្ញៀវទេសចរជាតិ និងបរទេសផងដែរ។

 

Monday, April 15, 2024