ថ្ងៃអាទិត្យ ១១ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATACC) បានរៀបចំកម្មវិធី "យាត្រាដើម្បីបេតិកភណ្ឌ Temple walk" នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ។
កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យទេសចរណ៍និងបរិស្ថាន តាមរយៈព្រឹត្តិការណ៍កីឡាទាំងអស់គ្នា “កីឡានាំមកនៅសុខភាព និង មិត្តភាព” និងដើម្បីបេតិកភណ្ឌ(មរតក) ទេសចរណ៍ បរិស្ថាន មិត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍។
កម្មវិធីនេះបានចាប់ផ្តើមនៅម៉ោង៦:៣០នាទីព្រឹក ក្រោមអធិបតីភាព ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ ស.ស.យ.ក ខេត្តព្រះវិហារ កងកម្លាំងឈរជើងនៅប្រាសាទព្រះវិហារ សិស្សានុសិស្ស និងភ្ញៀវបរទេស(ថៃ អេស្ប៉ាញ ឥណ្ឌូនេស៊ី)សរុបចំនួន ២៧៤នាក់។ ដោយចាប់ផ្តើមចេញដំណើរពីបារាយណ៍ខាងលិចជើងភ្នំប្រាសាទព្រះវិហាររហូតដល់គោបុរៈទី៤នៃប្រាសាទព្រះវិហារ ក្នុងចំងាយប្រមាណ ៧គីឡូម៉ែត្រ។ កម្មវិធីក៏មានការបំពាក់មេដៃដល់កីឡាករ កីឡាការិនីដែលបានដែលបានទទួលជ័យលេខភីដូចខាងក្រោម :
ជ័យលេខភី លេខ១ : លោក ម៉ម ភិរុណ (ប្រើពេលវេលា១:២៧នាទី) ទទួលបានកាំមេរ៉ា ១គ្រឿង និងសំបុត្រសណ្ឋាគារ ២យប់
ជ័យលេខភី លេខ២ : លោក ចាន់ ឆៃយ៉ា (ប្រើពេលវេលា១:៣០នាទី) ទទួលបានកាំមេរ៉ា ១គ្រឿង
ជ័យលេខភី លេខ៣ : លោក ស៊ីណា សុភ័ក្រ (ប្រើពេលវេលា១:៣៥នាទី) ទទួលបានទូរស័ព្ទ Vivo ១គ្រឿង។
ជាចុងក្រោយនៃកម្មវិធីក៏មានការផ្តល់មេដាយកិត្តិយសទុកជាវត្ថុអនុស្សាវរីយ៍សម្រាប់កីឡាករ កីឡាការិនីដែលបានចូលរួមទាំងអស់។