3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ព្រឹត្តិការណ៍កីឡាអបអរខួបទី១៦ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Sunday, July 7, 2024

អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយក្រុមការងារ Run With SAI រៀបចំព្រឹត្តិការណ៍កីឡារត់ចម្ងាយ និងដាំកូនឈើចំនួន១៦០០ដើម ដើម្បីអបអរខួបទី១៦ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក និងដើម្បីបង្ហាញអំពីមោទនភាពចំពោះកេរដំណែលរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ និងដែលត្រូវបានពិភពលោកកោតស្ញប់ស្ញែង និងទទួលស្គាល់ជាអន្តរជាតិ។

ព្រឹត្តិការណ៍នេះ មានវិញ្ញាសាចំនួន៤រួមមាន (១)រត់ចម្ងាយ៣០គីឡូម៉ែត្រ (២)រត់ចម្ងាយ២១គីឡូម៉ែត្រ (៣)រត់ចម្ងាយ៧គីឡូម៉ែត្រ និងវិញ្ញាសាដើរចម្ងាយ ៧០០ម៉ែត្រ និងដោយមានអ្នកចូលរួមប្រមាណ១១១៦នាក់ ក្នុងនោះក៏មានការចូលរួមពីឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការនិងជាតំណាងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ស្រុកជាំក្សាន្ត យុវជនសសយកខេត្តព្រះវិហារ ភ្ញៀវជាតិ និងអន្តរជាតិដ៏ច្រើនកុះករ។

កម្មវិធីកីឡារត់នេះបានបញ្ចប់ដោយដោយជោគជ័យ បន្សល់ទុកនូវស្នាមញញឹម និងពោពេញដោយអនុស្សាវរីយ៍ដែលមិនអាចបំភេ្លចបាន។

Sunday, July 7, 2024