កូនឈើចម្រុះចំនួន ៤៧ប្រភេទសរុប ៤៩៧៨កូន ត្រូវបានអាជ្ញាធរជាតិព្រះវិហារចែកចាយ ដល់សាលារៀន វត្តអារាម អង្គភាពនានា និងសាធារណជន
ចាប់ពីដើមខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារបានចែកចាយកូនឈើ៤៧ប្រភេទក្នុងនោះមានឈើរងការគម្រាមកំហែង ឈើលម្អ ឈើផ្តល់អនុផល ឈើហូបផ្លែ សរុបចំនួន ៤៩៧៨កូន។ កូនឈើទាំងនេះបានផ្តល់ជូនសាលារៀនចំនួន២២២៦កូន វត្ដអារាមចំនួន៩៤៤កូន អង្គភាពនានាចំនួន៥១៨ និងសាធារណជនទាំងនៅក្រៅនិងក្នុងតំបន់ប្រាសាទព្រះវិហារចំនួន១២៩០កូន ដើម្បីដាំលើកកម្ពស់សោភណភាពបៃតងក្នុងសហគមន៍រស់នៅរបស់ខ្លួន។