ថ្ងៃពុធ ២ រោច ខែស្រាពណ៍ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "នីតិវិធីក្នុងការអនុវត្តច្បាប់ និងបទល្មេីសជាក់ស្តែង" ដល់សន្តិសុខអភិរក្ស ក្នុងតំបន់រមណីយដ្នានទាំងពីរ (ព្រះវិហារ និងកោះកេរ) ក្រោមអធិបតីភាព ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ ដោយមានការអញ្ជើញចូលរួមធ្វើបទបង្ហាញ ដោយលោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងសន្តិសុខអភិរក្សជាសិក្ខាកាមសរុបចំនួន ៣៤នាក់ កម្មវិធីនេះ មានគោលបំណង ពង្រឹងបន្ថែមនូវចំណេះដឹងតួនាទីសន្តិសុខអភិរក្ស ដើម្បីឲ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។