ថ្ងៃសៅរ៍ ១៣ កើត ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤
នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍បានរៀបចំកម្មវិធី "ពង្រឹងតួនាទីភារកិច្ចរបស់ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទព្រះវិហារ" ក្រោមអធិបតីភាព ឯកឧត្តម ផេង សំអឿន អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ។
កម្មវិធីនេះមានគោលបំណងពង្រឹងសមត្ថភាព ការអនុវត្តតាមតួនាទីភារកិច្ច វិធីដោះស្រាយបញ្ហា ការផ្តល់ព័ត៌មាន និងការបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរដែលបានមកទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ។