6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

Daily News

កម្មវិធីអប់រំផ្សព្វផ្សាយចំណេះដឹងអំពីបេតិកភណ្ឌ សារមន្ទីរធម្មជាតិសកល បរិស្ថាន និងសួនបំណិនជីវិត លើកទី៣

Tuesday, August 27, 2024

នៅថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ អំពីសារមន្ទីរធម្មជាតិសកល សម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ បរិស្ថាន និងសួនបំណិនជីវិត ដល់សិស្សអនុវិទ្យាល័យស្រអែម ចំនួន២១នាក់ (ស្រី១១នាក់)។

លោក ម៉ក់ ឌឿង អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ បានពន្យល់អំពីគុណតម្លៃបេតិកភណ្ឌរបស់ប្រាសាទព្រះវិហារ តួនាទីរបស់សារមន្ទីរក្នុងកិច្ចការអភិរក្ស និងការដាក់តាំងសមុច្ច័យបេតិកភណ្ឌរូបី និងអរូបី។ កម្មវិធីនេះក៏បានផ្តល់ឱកាស ដល់សិស្សានុសិស្សទាំងអស់ទស្សនកិច្ច នៅសួនបន្លែសរីរាង្គ និងថ្នាលបណ្តុះកូនឈើអាជ្ញាធរជាតិព្រះវិហារ ដើម្បីសិក្សាស្វែងយល់បន្ថែម អំពីបច្ចេកទេសបណ្តុះកូនឈើ ការរៀបចំសួនបន្លែ ការលាយជីកំប៉ុស និងការចិញ្ចឹមចកអាសូឡាដើម្បីធ្វើជាចំណីសត្វ។ សិស្សានុសិស្សទាំងអស់ក៏បានចូលទស្សនាសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីស្វែងយល់អំពីសមុច្ច័យផ្សេងៗដែលបានដាក់តាំងក្នុងសារមន្ទីរ និងទទួលបានបណ្ណផ្នត់ព័ត៌មានអំពីសារមន្ទីរ ប្រាសាទព្រះវិហារ និងសៀវភៅផ្សព្វផ្សាយអំពីការទប់ស្កាត់ការលួចជីកកាយសម្បត្តិបេតិកភណ្ឌដោយខុសច្បាប់ និងបានបន្តទស្សនកិច្ចផ្ទាល់នៅប្រាសាទព្រះវិហារ ដើម្បីស្វែងយល់អំពីតម្លៃលេចធ្លោជាសកល និងប្រវត្តិនៃការសាងសង់ប្រាសាទ កិច្ចការថែទាំ អភិរក្ស និងជួសជុលប្រាសាទព្រះវិហារ។

 

Tuesday, August 27, 2024