នៅថ្ងៃទី ៣០ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហែម សុីណាត អគ្គនាយករងតំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងថ្នាក់ដឹកនាំនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍ និងនាយកដ្ឋាន រដ្ឋបាល និងហិរញ្ញកិច្ច ព្រមទាំងមន្រ្តីបច្ចេកទេសរបស់អាជ្ញាធរជាតិព្រះវិហារ បានចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ និងការងារទូទៅលើភ្នំប្រាសាទព្រះវិហារ ដើម្បីរៀបចំផែនការអនុវត្តបន្ត។