3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ដំណើរចុះកម្មសិក្សារបស់និស្សិតមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៅរមណីដ្ឋានប្រាសាទកោះកេរ

Friday, February 14, 2025

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកថូ ថុន អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងលោកភិន ភក្តី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានសម្របសម្រួល និងចែករំលែកចំណេះដឹង អំពីប្រវត្តិសាស្រ្ត និងបុរាណវិទ្យានៅរមណីយដ្ឋានប្រាសាទកោះកេរ ដល់និស្សិត និងសាស្រ្តចារ្យមកពីមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:ចំនួន២៧៦នាក់។

នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ ក្រុមនិស្សិតបានរៀនសម្រង់ប្លង់ប្រាសាទចំនួន៧ទីតាំងរួមមាន៖ ប្រាសាទអណ្តូងគុក ប្រាសាទគោកគ្រោង ប្រាសាទក្រហម ប្រាសាទច្រាប ប្រាសាទដងទង់ ប្រាសាទនាងខ្មៅ និងប្រាសាទបន្ទាយពីរជាន់។

នៅចុងបញ្ចប់នៃទស្សនកិច្ចសិក្សានេះ លោកព្រឹទ្ធបុរស លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ និងក្រុមការងារដែលបានជួយសម្របសម្រួលដំណើរកម្មសិក្សានេះរហូតដល់ចប់ដោយជោគជ័យ៕

 

Friday, February 14, 2025