3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ដំណើរទស្សនកិច្ចរបស់លោកសាស្រ្តាចារ្យ Nicolas Fiévé ប្រធានវិជ្ជាស្ថានបារាំងចុងបូព៌ា (EFEO)នៃទីក្រុងប៉ារីស ប្រទេសបារាំង នៅរមណីយដ្ឋានប្រាសាទកោះកេរ និងព្រះវិហារ

Monday, February 24, 2025

នៅថ្ងៃទី២៤ និង២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ Nicolas Fiévé ប្រធានវិជ្ជាស្ថានបារាំងចុងបូព៌ា (EFEO) នៃទីក្រុងប៉ារីស ប្រទេសបារាំង និងអមដំណើរដោយលោកបណ្ឌិត Éric Bourdonneau ប្រធានវិជ្ជាស្ថានបារាំងចុងបូព៌ាប្រចាំនៅខេត្តសៀមរាបបានមកទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទកោះកេរ និងព្រះវិហារក្នុងគោលបំណងស្វែងយល់អំពី កិច្ចការងារគ្រប់គ្រង អភិរក្ស ជួសជុលប្រាសាទនានានៅរមណីយដ្ឋានទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកសាស្រ្តចារ្យ Nicolas Fiévé បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយពិភាក្សាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានមនុស្ស និងបណ្ណសារ។

Monday, February 24, 2025