3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការបង្កើតប្រព័ន្ធបណ្ណសារសម្រាប់រមណីយដ្ឋានប្រាសាទកោះកេរ

Wednesday, October 30, 2024

ថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយអង្គការយូណេស្កូ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការបង្កើតប្រព័ន្ធបណ្ណសារសម្រាប់រមណីយដ្ឋានប្រាសាទកោះកេរ នៅសណ្ឋាគារសោមាទេវី អង្គររីសត និងស្ប៉ា ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ សិក្ខាសាលានេះមានថ្នាក់ដឹកនាំ និងមន្រ្តីជំនាញចូលរួមសរុប៣២នាក់ ក្នុងនោះមានតំណាងមកពី បណ្ណសារដ្ឋានជាតិនៃកម្ពុជា បណ្ណាល័យជាតិនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាយកដ្ឋានសារមន្ទីរជាតិនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ(អភិរក្សដ្ឋានអង្គរ) អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អាជ្ញាធរជាតិព្រះវិហារ អង្គការយូណេស្កូ សាលាបារាំងចុងបូព៌ា(EFEO) និង អង្គការ Japan-APSARA Safeguarding Angkor (JASA)។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងអំពីការគ្រប់គ្រងបណ្ណសារ និង ជំរុញកិច្ចសហការរវាងស្ថាប័នគ្រប់គ្រងបណ្ណសារ ដើម្បីជាមូលដ្ឋានរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងបណ្ណសារសម្រាប់រមណីយដ្ឋានប្រាសាទកោះកេរ។

គួររំលឹកផងដែរថា សិក្ខាសាលានេះគាំទ្រថវិកាដោយ មូលនិធិបរធន(Funds-in Trusts) របស់រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការយូណេស្កូ។

 

Wednesday, October 30, 2024