រយៈពេល ៣ថ្ងៃគិតចាប់ពីថ្ងៃទី១៤-១៦ខែមីនា ឆ្នាំ ២០២៥នេះ អាជ្ញាធរ ជាតិព្រះវិហារ ដឹកនាំដោយឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយក អាជ្ញាធរជាតិព្រះវិហារ បានទទួលស្វាគមន៍ អ្នកជំនាញការអាដហុក ICC-PV និងជួបពិភាក្សាការងារ ពិនិត្យវឌ្ឍនភាពការងារអភិរក្ស ជួសជុល និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ការគ្រប់គ្រងទឹកលេីភ្នំប្រាសាទព្រះវិហារ, ការងារអភិរក្សស្ពានហាលខាងលិចគោបុរៈទី៥, ការងារអភិរក្សនិងជួសជុលជណ្តេីរបុរាណខាងជេីង, ការងារជួសជុលគោបុរៈទី៥, និងការងារសិក្សាប្រព័ន្ធបង្ហូរទឹកនិងរចនាសម្ព័ន្ធគ្រឹះគោបុរៈទី៤។
ដោយឡែកនៅរមណីយដ្ឋានប្រាសាទកោះកេរ ក្រុមអ្នកជំនាញការអន្តរជាតិបានពិនិត្យលេីការងារការអភិរក្សប្រាសាទគោកគ្រង, ប្រាសាទដំរី, ប្រាសាទក្រចាប់, ប្រាសាទបល្ល័ង្កត្បូង, ប្រាសាទក្រហមបរិវេណប្រាសាទធំ និងប្រាសាទប្រាំ។