ថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារបានរៀបចំកម្មវិធីអបរំផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ និងបរិស្ថាន នៅរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីអបអរទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៥ លើកទី២៧ ក្រោមអធិបតីភាពឯកឧត្តម ឃូ អៀងហួត អគ្គនាយករង ប្រចាំនៅរមណីយដ្ឋានប្រាសាទកោះកេរ ដោយមានការចូលរួមពីសិស្សានុសិស្សវិទ្យាល័យ និងអនុវិទ្យាល័យស្រយង់ ចំនួន២០នាក់ (ស្រី១០នាក់)។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សបានទទួលចំណេះដឹងអំពីប្រវត្តិសាស្រ្ត ច្បាប់ជួញដូរវត្ថុបុរាណដោយខុសច្បាប់ គុណតម្លៃព្រៃឈើ ការគ្រប់គ្រងកាកសំណល់ក្នុងតំបន់បេតិកភណ្ឌពិភពលោកកោះកេរ និងបំផុសគំនិតយុវជនឱ្យចូលរួមថែរក្សាការពារបេតិកភណ្ឌវប្បធម៌ជាតិ បរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់។