ចាប់ពីថ្ងៃទី១៧ ដល់ទី១៨ ខែធ្នូ ឆ្នាំ២០២៤ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារនៃអាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយគម្រោងបុរាណវិទ្យាភូមិ ចុះសិក្សាស្រាវជ្រាវ បុរាណវិទ្យានៅតំបន់ប្រាសាទគោកគ្រើល ភាគឦសានប្រាសាទធំចម្ងាយប្រមាណ៥គីឡូម៉ែត្រស្ថិតនៅតំបន់៣ តាមរយៈការប្រេីប្រាស់ដ្រូនបំពាក់LiDAR។ ក្នុងរយៈពេល២ថ្ងៃនេះ ក្រុមការងារបានថតលើផ្ទៃដីទំហំ៨៤០ហិកតា ដែលក្នុងនោះមានតំបន់ខ្លះសង្ស័យថាជាទីតាំងមនុស្សរស់នៅនាសម័យបុរាណ។ បន្ថែមលើកិច្ចការស្រាវជ្រាវនេះក្រុមមន្រ្តីបច្ចេកទេសនៃអាជ្ញាធរជាតិព្រះវិហារក៏បានរៀនសូត្របន្ថែមអំពីបច្ចេកទេសបង្ហោះដ្រូន និងការបកស្រាយទិន្នន័យបឋមតាមរយៈរូបភាព LiDAR ដែរ។