ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ឯកឧត្តម នូវ សុខសម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ គ.ស.រ.ជ និង ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីចំនួន១៦រូប បានជួបប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តកំណែទម្រង់ហិរញ្ញវត្ថុរបស់អាជ្ញាធរជាតិព្រះវិហារ ក្នុងក្របខណ្ឌគ្រឹះស្ថានសាធារណ:រដ្ឋបាល។