នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដល់ទី០៦ ខែមករា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ នៅម៉ាណូអា សហរដ្ឋអាមេរិក ចុះសិក្សាស្រាវជ្រាវកំណាយបុរាណវិទ្យានៅរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីស្វែងយល់ពីដំណើរវិវឌ្ឍន៍នគរោបនីយកម្មតាមសម័យកាលនីមួយៗរួមមាន ការរៀបចំរាជធានីកោះកេរ ការបន្តរស់នៅសម័យក្រោយអង្គរ និងការផ្លាស់ប្តូររាជធានីកោះកេរ នៅចន្លោះសតវត្សទី១៣ និងទី១៧ តាមរយៈការធ្វើអត្តសញ្ញាណទួលបុរាណ។
កម្មវិធីនេះចូលរួមដោយ មន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហាររួមជាមួយនិស្សិតចម្រុះជាតិសាសន៍មកពី សហរដ្ឋអាមេរិក ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម។