ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ ចូលរួមជាអធិបតីក្នុងពិធីប្រុងពលី នៅមុខប្រាសាទប្រាង្គនៃរមណីយដ្ឋានប្រាសាទកោះកេរ ដេីម្បីរំលឹកគុណប្រាសាទបុរាណខ្មែរ នៅថ្ងៃស្អែកនេះ
នៅរសៀល ថ្ងៃទី៨ខែមេសាឆ្នាំ២០២៥នេះ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តមអគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះអាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ ព្រះបាឡាត់គុណខេត្តព្រះវិហារ ព្រមទាំងព្រះសង្ឃជាច្រេីនអង្គ អាជ្ញាធរមូលដ្ឋានស្រុកគូលែនគ្រប់លំដាប់ថ្នាក់ ពុទ្ធបរិស័ទ និងសិស្សានុសិស្សប្រមាណ ជាង៣០០អង្គ-នាក់ រៀបចំប្រុងពលី ធ្វេីពិធីរំលឹកគុណប្រាសាទបុរាណខ្មែរ និងបុព្វបុរសខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ នៅមុខប្រាសាទប្រាង្គ នៃរមណីយដ្ឋានប្រាសាទកោះកេរ។
ក្នុងពិធីរំលឹកគុណប្រាសាទបុរាណខ្មែរនៅថ្ងៃស្អែកនេះ នឹងមានពិធីរាប់បាតដល់ព្រះសង្ឃចំនួន១០៨អង្គផងដែរ។
បន្ទាប់ពីបញ្ចប់ពិធីប្រុងពលី ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានផ្តល់ជូនសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលកំពុងសិក្សានៅក្នុងនិងជុំវិញរមណីយដ្ឋានប្រាសាទកោះកេរ ប្រមាណ២០០នាក់ផងដែរ។