3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ការចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលបចេ្ចកទេសបណ្តុះ និងថែទាំកូនឈើ

Monday, June 23, 2025

នៅថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ មន្រី្តជំនាញនាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក នៃអាជ្ញាធរជាតិព្រះវិហារចំនួន២រូប បានចូលរួមសម្របសម្រួលជាគ្រូបង្គោលក្នុងវគ្គបណ្តុះបណ្តាលបចេ្ចកទេសបណ្តុះ និងថែទាំកូនឈើ ដែលរៀបចំដោយមន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយអង្គការ World Vision ប្រចាំខេត្តព្រះវិហារ។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តនៅសាលប្រជុំមន្ទីរបរិស្ថានខេត្តព្រះវិហារមានដោយមានការចូលរួមមន្រ្តីឧទ្យានុក្ស សមាជិកសហគមន៍ព្រៃឈើមួយចំនួនរួមមាន ព្រៃឡង់ តាំងយូ ភ្នំត្បែង បឹងពែរ ម្លូព្រៃកឺប ជ័យសែន គូលែនព្រហ្មទេព ប៉ាលហាល និងព្រះរកាឆែបសរុបសមាជិកចំនួន ២២រូប។

វគ្គបណ្តុះបណ្តាលធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ជំនាញបណ្តុះកូនឈើដល់សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលនេះនិងអាចយកទៅអនុវត្ដបណ្តុះកូនឈើតាមមូលដ្ឋានរៀងខ្លួនដើម្បីឆ្លើយតបនឹងផែនការបណ្តុះកូនឈើរមន្ទីរបរិស្ថានខេត្តព្រះវិហារសម្រាប់ដាំលើកកម្ពស់សោភ័ណភាព និងបង្កើនគម្របព្រៃឈើប្រទេសកម្ពុជាឱ្យបាន ៦០%នាឆ្នាំ២០៥០ខាងមុខ។

 

Monday, June 23, 2025