ស្របតាមអនុសាសន៍របស់ក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទ និងរមណីយដ្ឋាន(ICOMOS) កាលពីថ្ងៃទី១៣ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយអង្គការយូណេស្កូ ចុះសិក្សាវាយតម្លៃមុខសញ្ញាគ្រោះថ្នាក់ និងរៀបចំផែនការដេីម្បីឆ្លេីយតបចំពោះហានិភ័យ និងគ្រោះមហន្តរាយដែលនឹងអាចកើតមានដល់ប្រាសាទ សហគមន៍ និងធនធានធម្មជាតិនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។
ជាមួយគ្នានេះក្រុមការងារទាំងពីរក៏បានរៀបចំឯកសារសំខាន់ពីរទៀតគឺ គោលការណ៍វាយតម្លៃផលប៉ះពាល់បេតិកភណ្ឌនិងគោលការណ៍គ្រប់គ្រងភ្ញៀវទេសចរក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។