3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

កម្មវិធី រត់ដើម្បីសន្តិភាព រត់ដើម្បីកុមារ អបអរសាទរទិវាកុមារពិភពលោកឆ្នាំ២០២៥ នៅរមណីយដ្ឋានប្រាសាទកោះកេរ

Friday, November 21, 2025

នៅថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារបានចូលរួមក្នុងកម្មវិធីរត់ដើម្បីកុមារ ដើម្បីអបអរសាទរទិវាកុមារពិភពលោក នៅរមណីយដ្ឋានប្រាសាទកោះកេរ ដែលបានរៀបចំដោយ ក្រុមភ្លើងគប់ ក្រោមការឧបត្ថម្ភដោយអង្គការយូនីសេហ្វ។ កម្មវិធីរត់នេះមានពីរវិញ្ញាសារគឺ ៦គីឡូម៉ែត្រ សម្រាប់មនុស្សធំ និង២គីឡូម៉ែត្រ សម្រាប់កុមារ។ កម្មវិធីនេះបានចូលរួមជាអធិបតីដោយ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឃូ អៀងហួត អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ លោកបណ្ឌិត Will Parks នាយកអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន គ្រូបង្រៀន សិស្សានុសិស្ស និងមហាជនចំនួនជាង១០០០នាក់។

នៅចុងបញ្ចប់នៃកម្មវិធីនេះក៏មានមតិសំណេះសំណាលដោយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ មតិយោបល់របស់នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជាអំពីបញ្ហាប្រឈមរបស់កុមារ និងការគាំទ្រដើម្បីទទួលបានការអប់រំ និងមតិចំណាប់អារម្មណ៍របស់លោក ទុយ រ៉ានី តំណាងអាជ្ញាធរជាតិព្រះវិហារ ក្នុងការរៀបចំឱ្យមានកម្មវិធីអបអរសាទរទិវាកុមារពិភពលោក នៅរមណីយដ្ឋានប្រាសាទកោះកេរ។

Friday, November 21, 2025