Saturday, November 22, 2025
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារនៃអាជ្ញាធរជាតិព្រះវិហារ បានសម្របសម្រួល និងចែករំលែកចំណេះដឹង អំពីប្រវត្តិសាស្រ្ត និងបុរាណវិទ្យានៅរមណីយដ្ឋានប្រាសាទកោះកេរ ដល់សិស្សានុសិស្សមកពីសាលា Taraman ចំនួន២០នាក់ (ស្រី១០នាក់)។
នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សបានស្វែងយល់ពីការផ្លាស់ប្តូររាជធានី ទេវកឋា បដិមាសាស្ត្រ និងទាក់ទងផ្នូរស្តេចដំរីស។