3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ ផ្តល់ថ្នាំពេទ្យនិងសម្ភារៈសង្រ្គោះបឋម ដល់ភ្នាក់ងារទេសចរ ប្រចាំការក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

Thursday, April 9, 2026

បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលអំពីវិធីសាស្រ្ត"សង្រ្គោះបឋម" ពីក្រុមគ្រូពេទ្យជំនាញមកពីមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប កាលពីថ្ងៃទី២៧ខែមីនាឆ្នាំ២០២៦ ដល់ភ្នាក់ងារទេសចរ ពលករ បរិស្ថានុរក្ស បម្រេីការក្នុងរមណីយដ្ឋានប្រាសាទកោះកេរ រួចមក នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃអាជ្ញាធរជាតិព្រះវិហារ បានផ្តល់ថ្នាំពេទ្យ និងសម្ភារៈសង្រ្គោះបឋមមួយចំនួន ដល់ភ្នាក់ងារទេសចរ បំពេញការងារក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីជួយអន្តរាគមន៍​ សង្រ្គោះបឋម បានភ្លាមៗ ក្នុងករណីមានភ្ញៀវទេសចរជួបគ្រោះថ្នាក់ចៃដន្យណាមួយកេីតឡេីង ក្នុងពេលទស្សនាប្រាសាទ។

សូមបញ្ជាក់ថា សម្ភារៈសង្រ្គោះបឋមនេះ នឹងត្រូវដាក់នៅតាមគោលដៅសំខាន់ៗរួមមាន៖ប្រាសាទប្រាង្គ ទីតាំងមុខប្រាសាទរួម ប្រាសាទប្រាំ និងប្រាសាទខ្នា រ ត្រពាំងអង្គខ្នារ ។

 

Thursday, April 9, 2026