3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ទស្សនកិច្ចកម្មសិក្សារបស់និស្សិតមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមករមណីយដ្ឋានប្រាសាទកោះកេរ

Saturday, February 11, 2023

ដោយយោងទៅលើអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរជាតិព្រះវិហារ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ថ្ងៃសៅរ៍ ៦ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៣ លោកសាស្រ្តចារ្យ និងនិស្សិតមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំនួន៣៥៩នាក់ ដឹកនាំដោយលោកសាស្រ្តចារ្យ គង់ កុសល ព្រឹទ្ធបុរសមហាវិទ្យាល័យ បានចុះមកធ្វើកម្មសិក្សាសម្រង់ប្លង់ស្ថាបត្យកម្មប្រាសាទចំនួន ៨ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ រួមមានប្រាសាទស្រុតខាងជើង ប្រាសាទស្រុតខាងត្បូង ប្រាសាទគុក ប្រាសាទត្រពាំងឫស្សី ប្រាសាទស្រឡៅ ប្រាសាទបេង ប្រាសាទបាក់ និងប្រាសាទរាមកេរ្តិ៍។
ក្នុងដំណើរទស្សនះកិច្ចកម្មសិក្សានេះដែរអាជ្ញាធរជាតិព្រះវិហារបានធ្វើការសហការ សម្របសម្រួល និងពន្យល់ជូនលោកសាស្រ្តចារ្យ និងនិស្សិតកម្មសិក្សាទាំងអស់ពីសំណាក់លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា លោក ភិន សំណាង ប្រធាននាយកស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងសហការី អំពីប្រវត្តិសាស្រ្ត ទីតាំងភូមិសាស្រ្ត និងការគ្រប់គ្រងរមណីយដ្ឋានប្រាសាទកោះកេរ។
ក្រោយពីបានបញ្ចប់ការងារសម្រង់ប្លង់ស្ថាបត្យកម្មប្រាសាទទាំង៨រួចមកលោកព្រឹទ្ធបុរសសាស្រ្តចារ្យ និងនិស្សិតទាំងអស់របស់មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា បានថ្លែងអំណរគុណជាអនេកប្បការ ចំពោះអាជ្ញាធរជាតិព្រះវិហារ ដែរបានសហការ និងសម្របសម្រួលកម្មវិធីនេះដំណើរការដោយរលូន។


រូបភាព និងអត្ថបទ លោក ភិន សំណាង

Saturday, February 11, 2023