3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ទស្សនៈកិច្ចសិក្សារបស់សិស្សានុសិស្សនៅសួនបន្លែសរីរាង្គក្នុងភូមិធម្មជាតិ

Tuesday, February 14, 2023

នៅថ្ងៃអង្គារ ៩ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារអភិវឌ្ឍន៍សហគមន៍ អាជ្ញាធរជាតិព្រះវិហារបានធ្វើការងារសម្របសម្រួល និងរៀបចំកម្មវិធីទស្សនៈកិច្ចសិក្សារៀនសូត្រអំពីបច្ចេកទេសដាំបន្លែសេរីរាង្គនៅសួនបន្លែសរីរាង្គ​ ក្នុងភូមិធម្មជាតិ ដោយផ្ដោតលើប្រធានបទ ការដុតធ្យូងអង្កាម ការធ្វើជីកំប៉ុស្តទឹក ការរៀបចំដី ជ្រើសរើសពូជ ការថែទាំដាក់ជី ការកំចាត់សត្វល្អិតចង្រៃ ជាមួយប្អូនៗសិស្សានុសិស្សអនុវិទ្យាល័យស្រះក្ដុល ចំនួន៣១នាក់​ ដឹកនាំដោយអ្នកគ្រូ ហាង ឡានី។

នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ ក្រុមការងារអភិវឌ្ឍន៍សហគមន៍បានផ្ដល់បច្ចេកទេសដាំ​ ថែទាំ​ និងផ្តល់ពូជស្លឹកខ្ទឹម ចំនួន5kg ជូនអនុវិទ្យាល័យស្រះក្ដុលសម្រាប់យកទៅដាំនៅក្នុងសួនបំណិនជីវិតរបស់សាលា។ បន្ថែមពីនេះ អាជ្ញាធរជាតិព្រះវិហារសង្ឃឹមយ៉ាងមុតមាំថាសិស្សានុសិស្សទាំងអស់ដែលចុះមករៀនសូត្រពីបច្ចេកទេសដាំដុះបន្លែនេះនឹងយកទៅអនុវត្ដនៅសួនបំណិនជីវិតតាមសាលារៀននិងតាមគេហដ្ឋានរបស់ខ្លួនដេីម្បីលេីកកម្ពស់វិស័យកសិកម្មនិងជីវភាពគ្រួសារ។

រូបភាព និងអត្ថបទ: លោក អ៊ុំ សុដារ៉ាត់

Tuesday, February 14, 2023