3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

អាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញការអាដហុក ធ្វើទស្សនកិច្ចនៅតំបន់អង្គរ

Tuesday, March 21, 2023

អាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញការអាដហុក បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍កិច្ចការងារអភិរក្ស និងជួសជុលប្រាសាទនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ដឹកនាំដោយឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ, លោក Prof. Korenraad Van BALEN ជាអ្នកជំនាញការអាដហុក ព្រមទាំងលោកប្រធាន អនុប្រធាននាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យា នាយកដ្ឋាននគរូបនីយ៍កម្ម និងអភិវឌ្ឍន៍សហគមន៍ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងនាយកដ្ឋានបរិស្ថាន ព្រៃឈើនិងទឹក និងមន្រ្តីជំនាញពាក់ព័ន្ធចំណុះអាជ្ញាធរជាតិព្រះវិហារជាច្រើនរូប ដោយមានការសម្របសម្រួល និងធ្វើបទបង្ហាញពីមន្រ្តីជំនាញអាជ្ញាធរជាតិអប្សរាផងដែរ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅថ្ងៃដដែលនោះ ធ្វើឡើងនៅទីតាំងប្រាសានានាចំនួន៤ទីតាំង ក្នុងរមណីយដ្ឋានអង្គរ។ដោយផ្តើមដំបូងនៅពេលព្រឹក ក្រុមការងារបានធ្វើដំណើរទៅទស្សនាការដ្ឋានជួសជួលនៅប្រាសាទតាព្រហ្ម របស់អ្នកជំនាញឥណ្ឌា និងអាជ្ញាធរជាតិអប្សរា បន្ទាប់មក បន្តទៅការដ្ឋានក្លោងទ្វាខាងលិចប្រាសាទបន្ទាយក្តី ដែលជួសជុលដោយអាជ្ញាធរជាតិអប្សរា។ ចំណែកពេលរសៀលថ្ងៃដដែល បានបន្តទៅមើលទស្សនកិច្ចសិក្សានៅការដ្ឋានជួសជុលចម្លាក់ព្រះពុទ្ធរូប៤អង្គនៅតួប៉មកណ្តាលប្រាសាទអង្គរវត្ត និងដំណើរទស្សនកិច្ចចុងក្រោយ នៅក្នុងការដ្ឋានជួសជុល នៃប្រាសាទទន្លេស្ងួត ដែលជួសជុលដោយអាជ្ញាធរជាតិអប្សរា។

Tuesday, March 21, 2023