ស្របពេលនៃការរៀបចំសន្និសីទពិសេសដេីម្បីប្រាសាទព្រះវិហារ និងកោះកេរ កាលពីថ្ងៃ២០ ខែមីនា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាបច្ចេកទេសអភិរក្ស និងជួសជុលសម្រាប់អ្នកជំនាញការអន្តរជាតិ ជាមួយមន្ត្រីបច្ចេកទេសអាជ្ញាធរជាតិព្រះវិហារ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ រមណីយដ្ឋានប្រាសាទកោះកេរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ ដេីម្បីដកស្រង់បទពិសោធន៍ការងារ និងផ្លាស់ប្តូរយោបល់លេីកិច្ចការអភិរក្ស និងជួសជុលនៅរមណីយដ្ឋានកោះកេរ និងប្រាសាទព្រះវិហារ។