ថ្ងៃព្រហស្បតិ៍ ៦ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋានបានអញ្ជើញចុះត្រួតពិនិត្យការងារអភិរក្ស និងការជួសជុលជណ្ដើរបុរាណខាងជើងដំណាក់កាលទី៣ ថ្នាក់ទី៧ ពិភាក្សាការងារអភិរក្សស្ពានហាលចន្លោះគោបុរៈទី៤-៥ ការទល់ទ្ររចនាសម្ព័ន្ធប្រាសាទដែលមានចលនានៅគោបុរៈទី៤ ការអភិរក្សបង្កាន់ដៃនាគខាងមុខគោបុរៈទី២ ការរៀបចំ platform នៅប៉ើយតាឌីឲ្យមានសណ្ដាប់ធ្នាប់ល្អដើម្បីភាពងាយស្រួលដល់ភ្ញៀវទេសចរ ការរៀបចំផ្លូវទស្សនាចរថ្មី និងពិភាក្សាការរៀបចំផ្លាស់ប្ដូរតូបលក់ដូរនៅលើភ្នំទៅទីតាំងថ្មី។
ក្នុងនោះផងដែរឯកឧត្ដមអគ្គនាយកក៏បានអញ្ជើញសំណេះសំណាល និងឧបត្ថម្ភ ទឹកក្រូច ២៥កេះ មី ២៥កេះ ក្នុងឱកាសចូលឆ្នាំថ្មីដល់កងកម្លាំងដែលឈរជើងនៅលើភ្នំប្រាសាទព្រះវិហារ។