3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

កម្មវិធីផ្សព្វផ្សាយ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងឱកាសពិធីបុណ្យចូលថ្មីប្រពៃណីជាតិ

Wednesday, April 12, 2023

ថ្ងៃពុធ ៧ រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃអាជ្ញាធរជាតិព្រះវិហារ សហការជាមួយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដល់អាជីវករ ប្រកបរបរអាជីកម្មទេសចរណ៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងក្នុងភូមិស្រយង់ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កម្មវិធីផ្សព្វផ្សាយនេះដឹកនាំ ដោយ លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃអាជ្ញាធរជាតិព្រះវិហារ មានការចូលរួមពី លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ តំណាងសាលាឃុំស្រយង់ លោក អនុប្រធានមន្ទីរទេសចរណ៍ នគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍រមណីយដ្ឋានប្រាសាទកោះកេរ តំណាងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន សេវាកម្មកម្សាន្ត ហាងលក់វត្ថុអនុស្សាវរីយ៍សរុបចំនួន ៣៣នាក់។ កម្មវិធីផ្សព្វផ្សាយនេះ មានគោលបំណងក្នុងការបញ្ជ្រាបការយល់ដឹងអំពីសារាចរណែនាំស្តីពី ការគ្រប់គ្រងចរន្ត ភ្ញៀវទេសចរ និងពង្រឹងគុណភាពផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍ សារាចរណែនាំស្តីពីការរៀបចំដាក់តាំងបង្ហាញបញ្ជីរាយនាមសេវាកម្មរបស់អាជីវកម្មសេវាកម្មទេសចរណ៍ដោយមានភ្ជាប់ជាមួយតម្លៃរបស់ ក្រសួងទេសចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ក្នុងកម្មវិធីផ្សព្វផ្សាយនេះ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារ បានធ្វើបទបង្ហាញពីការគ្រប់គ្រងទេសចរណ៍ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងមន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះវិហារបានធ្វើបទង្ហាញពីបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ដល់អាជីវករទាំងអស់ឱ្យបានយល់ដឹងពីការគ្រប់គ្រងទេសចរណ៍ក្នុងរមណីយប្រាសាទកោះកេរ ព្រមទាំងបានដឹងពីការផ្តល់សេវាឱ្យភ្ញៀវទេសចរបានកាន់ល្អប្រសើរ។

Wednesday, April 12, 2023