3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

កិច្ចប្រជុំស្តីពីការទន្រ្ទានកាន់កាប់ដីធ្លីដោយខុសច្បាប់ក្នុងដែនអភិរក្ស(តំបន់២)របស់អាជ្ញាធរជាតិព្រះវិហារ

Tuesday, June 6, 2023

នៅសាលប្រជុំព្រះវិហារ នៃអាជ្ញាធរជាតិព្រះវិហារ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករង តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានបើកកិច្ចប្រជុំមួយស្តីពីការទន្រ្ទានកាន់កាប់ដីធ្លីដោយខុសច្បាប់ក្នុងដែនអភិរក្ស(តំបន់២)របស់អាជ្ញាធរជាតិព្រះវិហារ ដែលមានការចូលរួមពីឯកឧត្តម ទីសុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ និងនាយកដ្ឋានពាក់ព័ន្ធ មន្រ្តីចំណុះ អាជ្ញាធរជាតិព្រះវិហារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ភូមិស្រអែម ភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សរុបចំនួន១៩រូប។ នាឱកាសនោះឯកឧត្តម ហែម ស៊ីណាត អគ្គនាយករង ក៏បានធ្វើបទបង្ហាញសង្ខេបអំពីរបាយការណ៍ នៃការទន្រ្ទានដីក្នុងដែនអភរិក្ស របស់អាជ្ញាធរជាតិព្រះវិហារ និងសកម្មភាពទន្រ្ទានដីធ្លីកន្លងទៅ រហូតមកដល់បច្ចុប្បន្ននេះ ពីសំណាក់ប្រជាពលរដ្ឋមួយចំនួន។ បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរបស់ឯកឧត្តម អគ្គនាយករងរួចមក ឯកឧត្តម ក៏បានចាក់បង្ហាញជូនអង្គប្រជុំនូវសារជាសម្លេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ ជុំវិញការដាក់បទបញ្ជាដ៏តឹងរឹងបំផុត ដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តតាមផ្លូវច្បាប់ជាធរមាន ចំពោះជនណាដែលឈ្លាតឱកាសរុករាន ទន្រ្ទានកាន់កាប់ដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងមមាញឹកទាក់ទងនឹងការរៀបចំការបោះឆ្នោត។ បន្ទាប់ពីបានពន្យល់ពីនីតិវិធី និងផ្តល់អនុសាសន៍អំពីការអនុវត្តច្បាប់រួចមក ឯកឧត្តមព្រះរាជអាជ្ញាបានបញ្ជាក់បន្ថែមទៀតថា ករណីសុំណុំរឿងបទល្មើសជាក់ស្តែងនេះឯកឧត្តមនឹងរាយការណ៍ ជូនឯកឧត្តមប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីស្នើសុំជាគោលការណ៍ពីឯកឧត្តមអភិបាល នៃគណអភិបាលខេត្តព្រះវិហារ ដើម្បីចាត់ចែងកំលាំងមានសមត្ថកិច្ចចុះអនុវត្តន៍ និងកំណត់ពេលវេលាចុះអនុវត្តន៍ចាត់វិធានការបង្រ្កាបបទល្មើសជាក់ស្តែង នៅក្នុងដីតំបន់អភិរក្ស(តំបន់២) នៃព្រះរាជក្រឹត្យរបស់រមណីយដ្ឋានប្រាសាទព្រះវិហារ នៅពេលប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តនាខាងមុខនេះ។

Tuesday, June 6, 2023