6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

កម្មវិធីដាំឈើនៅវត្តគិរីសាវ័ន្តខេមរតេជោ

Saturday, August 27, 2022

ថ្ងៃសៅរ៍ ១ កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ មន្ត្រីគម្រោងកសិកម្ម និងព្រៃឈើ ដែលគាំទ្រថវិកាដោយមូលនិធិដាវីន (Darwin Initiative) នៃអាជ្ញាធរជាតិព្រះវិហារ ព្រះចៅអធិការ ព្រះសង្ឃ មេភូមិ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបចំនួន ១២០នាក់ បានរៀបចំពិធីដាំកូនឈើចម្រុះចំនួន៥០០ដើម នៅក្នុងបរិវេណវត្តគិរីសាវ័ន្តខេមរតេជោ ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់សោភ័ណភាព និងផ្តល់ជាម្លប់ក្នុងបរិវេណវត្តអារាម។ ក្នុងកម្មវិធីដាំដើមឈើនេះ ព្រះចៅអធិការ និងលោកមេភូមិបានថ្លៃអំណរគុណដល់ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ ដែលបានសហការបង្កើតកម្មវីធីដាំដើមឈើក្នុងបរិវេណវត្តអារាមនេះ សម្រាប់កូនចៅជំនាន់ក្រោយ និងបានលើកឡើងអំពីសារៈប្រយោជន៍ដើមឈើដល់ជីវៈចម្រុះ និងបរិស្ថាន។

Saturday, August 27, 2022