3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

អបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ "ទេសចរណ៍ និងសន្តិភាព”

Friday, October 25, 2024

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ រួមជាមួយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ និងរដ្ឋបាលស្រុកគូលេន បានរៀបចំ កម្មវិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ "ទេសចរណ៍ និងសន្តិភាព” នៅរមណីយដ្ឋានប្រាសាទកោះកេរ។

កម្មវិធីនេះមានការអញ្ជើញជាអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងចូលរួមដោយឯកឧត្តម អស់លោក លោកស្រី មកពីអាជ្ញាធរជាតិ ព្រះវិហារ មន្ទីរនិងអង្គភាពនានាជុំវិញខេត្ត រដ្ឋបាលស្រុកគូលេន អធិការដ្ឋាននគរបាល កងរាជអាវុធហត្ថ និងតំបន់ ប្រតិបត្តិការសឹករងស្រុកគូលែន អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាក បាទក្រហម យុវជនកាយរិទ្ធ និងបងប្អូនអាជីវករសរុបប្រមាណ ៤០០នាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គីម រិទ្ធីបានអានសារសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា "អបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤" និងបានមានមតិសំណេះសំណាលប្រកបដោយភាពរាក់ទាក់ និងកក់ក្តៅបំផុត។

អត្ថបទ និងរូបភាពដោយ សិត ជួន

 

Friday, October 25, 2024