6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

កម្មវិធីបិទវគ្គអប់រំផ្សព្វផ្សាយបេតិកភណ្ឌដល់សិស្សនុសិស្សនៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារ

Wednesday, August 31, 2022

ព្រឹកថ្ងៃពុធ ៥ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារបានរៀបចំកម្មវិធីបិទវគ្គអប់រំផ្សព្វផ្សាយបេតិកភណ្ឌដល់សិស្សអនុវិទ្យាល័យស្រអែមអនុវិទ្យាល័យ ហ៊ុន សែន ស្រះក្តុល និងវិទ្យាល័យខេមរតេជោ ក្រោមអធិបតីភាព ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ ប្រធានអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំទិសប្រាសាទព្រះវិហារ ប្រធានការិយាល័យ អប់រំ យុវជន និងកីឡាស្រុកជាំក្សាន្ត ព្រមទាំងលោកនាយកអនុវិទ្យាទាំងអស់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមសរុប ៧៥នាក់។

សូមបញ្ជាក់ផងដែរថា កម្មវិធីនេះបានអនុវត្តចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ គោលបំណងនៃការអប់រំផ្សព្វផ្សាយនេះចង់ឲ្យសិស្សានុសិស្សាទាំងអស់ទទួលបាននូវការយល់ដឹងអំពីការងារគ្រប់គ្រង និងកិច្ចការងារអភិរក្សប្រាសាទ ឬបុរាណដ្ឋាន ដើម្បីបណ្តុះស្មារតី ឲ្យចេះស្រលាញ់ ការពារសម្បត្តិវប្បធម៌ គុណតម្លៃបេតិកភណ្ឌ។ ជាពិសេសត្រូវចេះស្រលាញ់ ថែរក្សា និងការពារធានធនធម្មជាតិនៅក្នុងតំបន់ដែលខ្លួនរស់នៅ។

ជាចុងក្រោយនៃកម្មវិធីក៏មានជារង្វាន់លើកទឹកចិត្តចំពោះសិស្សដែលបានទទួល ចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ផងដែរ។

Wednesday, August 31, 2022