3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ប្រតិភូ ICC-Preah Vihear បានបន្តដំណើរទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទព្រះវិហារ

Saturday, December 9, 2023

នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣នេះ ប្រតិភូគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ( ICC-Preah Vihear) បានបន្តដំណើរទស្សនកិច្ច នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ដើម្បីស្វែងយល់អំពីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍មួយចំនួននៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ។

ប្រតិភូ ICC-Preah Vihear និងអ្នកបច្ចេកទេស នៃអាជ្ញាធរជាតិព្រះវិហារ បានចុះពិនិត្យការងារ និងផ្តល់អនុសាសន៍លើកិច្ចការងារមួយចំនួន÷ នៅគោបុរៈទី៥ មានដូចជា ការចាក់លុបដីដែលបានធ្វើកំណាយរួច នៅចំណុចស្ពានឈើ តភ្ជាប់ទៅស្ពានហាលខាងលិច, ការងារជួសជុលជណ្តើរខាងជើង, ពិនិត្យទីតាំងការដ្ឋានរបស់ភាគីឥណ្ឌា  ព្រមទាំង គម្រោងអភិរក្ស និងជួសជុលឡើងវិញ នូវសំណង់បុរាណគោបុរៈទី១ ទី២ និងទី៣ របស់ភាគីរដ្ឋាភិបាលចិន។

Saturday, December 9, 2023