6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

កម្មវិធីផ្សព្វផ្សាយអំពី ការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមា (MSOP) សម្រាប់រមណីយដ្ឋានប្រាសាទព្រះវិហារ

Tuesday, September 14, 2021

ថ្ងៃអង្គារ ៨ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋាន និងមន្រ្ដីនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ប្រចាំតំបន់ប្រាសាទព្រះវិហារ បានជួបប្រជុំជាមួយ លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះវិហារស្ដីពីការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (MSOP) សម្រាប់រមណីយដ្ឋានទេសចរណ៍ដូចខាងក្រោម៖

ក. ការធានាសុវត្ថិភាពភ្ញៀវទេសចរ : ត្រូវអនុវត្ដតាមវិធានការ"៣ កុំ ៣ ការពារ" ត្រូវកត់ត្រាអាសយដ្ឋាន និងលេខទំនាក់ទំនង ត្រូវបង្កើតប្រព័ន្ធ QR Code ត្រូវរៀបចំត្រួតពិនិត្យកម្ដៅ បាញ់អាល់កុល ពាក់ម៉ាស់ ជាប្រចាំមុនពេលចូលទស្សនារមណីយដ្ឋាន

ខ.ការរៀបចំរមណីយដ្ឋានទេសចរណ៌ : ត្រូវកំណត់សមត្ថភាពផ្ទុកអតិបរមាដែលអាចទទួលភ្ញៀវទេសចរបានក្នុងពេលតែមួយ ត្រូវកំណត់ទីតាំងដែលភ្ញៀវទេសចរអាចប្រើប្រាស់រួមត្រូវរៀបចំ គំនូសបែងចែកគន្លងធ្វើដំណើររបស់ភ្ញៀវទេសចរនៅតាមទីតាំងចាំបាច់បញ្ចៀសការកកកុញ ឬការជួបជុំមនុស្សច្រើន ត្រូវលើកស្លាកសញ្ញាស្ដីពីគ្រោះថ្នាក់ បិទផ្សាយបណ្ណព័ត៌មាន និងវិធានការទប់ស្កាត់ជម្ងឺកូវីដ ១៩"៣ កុំ ៣ ការពារ" ត្រូវរៀបចំឲ្យមានអាល់កុលបាញ់សម្លាប់មេរោគ លាងដៃឲ្យបានគ្រប់គ្រាន់ និងគ្រប់ទីកន្លែងដែលចាំបាច់ ត្រូវធ្វើការសម្អាតជាប្រចាំបន្ទប់ទឹក និងទីតាំងនានាដែលភ្ញៀវទេសចរបានប៉ះពាល់ ការផ្ដល់សេវាស្នាក់នៅម្ហូបអាហារ និងសេវាផ្សេងៗត្រូវអនុវត្ដតាមវិធានសុវត្ថិភាពទេសចរណ៌ ខិតខំអនុវត្ដការគ្រប់គ្រង និងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ក្នុង"គន្លងប្រក្រតីភាពថ្មី" ជម្រុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងដំណើរការអាជីវកម្ម និងការប្រកបសកម្មភាពនានាក្នុងបញ្ជាទិញ និងការទូទាត់ប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា

គ. ការគ្រប់គ្រង និងចាត់ចែងបុគ្គលិក : បុគ្គលិកបម្រើការក្នុងរមណីយដ្ឋានត្រូវទទួលបានការចាក់វ៉ាក់សាំងគ្រប់ចំនួនដូស ត្រូវទទួលបានការបណ្ដុះបណ្ដាលអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត១៩ ត្រូវអនុវត្តជាគំរូ និងជាប្រចាំក្នុងពេលបំពេញការងាររមណីយដ្ឋាន ត្រូវលើកទឹកចិត្ដឲ្យបុគ្គលិកទាំងអស់រាយការណ៍អំពីស្ថានភាពសុខភាពរបស់ខ្លួនជាប្រចាំដើម្បីបញ្ចៀសហានិភ័យនៃការចម្លងជម្ងឺកូវីដ ១៩ ជាយថាហេតុ។

Tuesday, September 14, 2021