3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

កម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌដល់សិស្សានុសិស្សវិទ្យាល័យខេមរៈតេជោ

Monday, May 22, 2023

ថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៣ លោក បណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា និងលោកអនុប្រធាន បានដឹកនាំមន្រ្តីគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ អនុវត្តកម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌសិស្សានុសិស្សមកពីវិទ្យាល័យខេមរៈតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួន២០នាក់ ដើម្បីឲ្យសិស្សានុសិស្សយល់ដឹងពីប្រវត្តិសាស្រ្ត និងបេតិកភណ្ឌវប្បធម៌ជាតិ។ ជាពិសេសស្វែងយល់ពីកិច្ចការអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ពីដំណាក់កាលទី១ ដល់ទី៤។

កម្មវិធីនេះ មានគុណប្រយោជន៍ដល់សិស្សានុសិស្សយល់ដឹងពីតម្លៃបេតិកភណ្ឌ ចេះស្រលាញ់ ចូលរួមចំណែកថែរក្សា និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ជាតិ ទៅសហគមន៍ដែលខ្លួនរស់នៅ។

កម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌនេះ ជាផ្នែកមួយនៃគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ដំណាក់កាលទី៤ដែលទទួលបានជំនួយថវិកាពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដើម្បីអភិរក្សសម្បត្តិវប្បធម៌ (AFCP)។

Monday, May 22, 2023