ថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារបានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌនៅរមណីយដ្ឋានប្រាសាទកោះកេរ ដល់សិស្សានុសិស្សបឋមសិក្សាស្រយង់ថ្នាក់ទី៦ ចំនួន៤៣នាក់ និងលោកគ្រូបន្ទុកថ្នាក់ចំនួន១នាក់។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្រ្ត សិល្បៈ ការទប់ស្កាត់ការជួញដូរវត្ថុបុរាណដោយខុសច្បាប់ គុណតម្លៃព្រៃឈើ ការគ្រប់គ្រងកាកសំណល់ក្នុងតំបន់បេតិកភណ្ឌ និងបណ្តុះស្មារតីឲ្យក្មេងជំនាន់ក្រោយចេះស្រលាញ់បេតិកភណ្ឌវប្បធម៌ ព្រមទាំងជួយថែរក្សាទាំងអស់គ្នា។ កម្មវិធីនេះរួមមានការធ្វើបទបង្ហាញដល់សិស្សានុសិស្សនៅសាលា និងដឹកនាំសិស្សានុសិស្សទស្សនកិច្ចសិក្សានៅប្រាសាទធំ ថ្នាលបណ្តុះកូនឈើ ឡដុតសម្រាម និងមានការផាត់ពណ៌គំនូរបដិមា ប្រភេទលំនៅឋានខ្មែរ និងរុក្ខជាតិដែលដុះនៅក្នុងតំបន់ប្រាសាទកោះកេរជាដើម។