6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

ការចុះពិនិត្យការងារសួនបន្លែបំណិនជីវិត នៅតាមសាលារៀនគោលដៅ និងសួនបន្លែផ្ទះសំណាញ់នៅសួនមិត្តភាព

Wednesday, August 31, 2022

ថ្ងៃពុធ ៥ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីផ្នែកអភិវឌ្ឍន៍សហគមន៍ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍ បានចុះពិនិត្យស្ថានភាពតាមសាលារៀន និងដាក់ផែនការធ្វើការងារជាមួយ សាលាបឋមសិក្សាធម្មជាតិតេជោ វិទ្យាល័យខេមរតេជោ និងអនុវិទ្យាល័យ ហ៊ុន សែន ស្រះក្តុល ដើម្បីរួមគ្នាចាប់ផ្តើមរៀបចំសួនបន្លែបំណិនជីវិតឡើងវិញ ស្របតាមកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្អាកដំណើការក្នុងអំឡុងពេលការរីករាលដាលនៃជំងឺ Covid 19 កន្លងមក។ ព្រមទាំងបានពិនិត្យមើល ស្ថានភាពជាក់ស្តែងនៅសួនមិត្តភាព ដោយបានដាក់ផែនការ ជួសជុលផ្ទះសំណាញ់ សម្អាតបរិវេណជុំវិញ និងធ្វើការដាំដុះបន្លែសរីរាង្គ ដាំឈើហូបផ្លែ និងចិញ្ចឹមសត្វឡើងវិញ។

អត្ថបទដោយ: លោក យ៉ុង សុភ័ក្រ្ត
រូបភាពដោយ: លោក ញាណ គឹមសឿន និង លោក ឃន់ វិច្ឆិកា

Wednesday, August 31, 2022