3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

កម្មវិធីបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យទេសចរណ៍និងកសិកម្ម

Tuesday, January 23, 2024

ថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ អង្គភាពអនុវត្តគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ក្រោយវិបត្តិកូវីដ-១៩ ប្រចាំខេត្តព្រះវិហារ បានសម្របសម្រួលរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យទេសចរណ៍និងកសិកម្ម ដល់ សមាជិកគណៈកម្មការគ្រប់គ្រងសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ ប្រធានភូមិ និងសមាជិក ក្រុមប្រឹក្សាឃុំស្រអែម ដែលមានអ្នកចូលរួមសរុប ២១នាក់(ស្រី ៨នាក់)។

កម្មវិធីបណ្តុះបណ្តាលនេះ ដឹកនាំដោយ ឯកឧត្តម ង៉ោ សិទ្ធិគុណ មន្រ្តីទទួលបន្ទុកយេនឌ័រគម្រោង និងឯកឧត្តម ឃូ អៀងហួត នាយកអនុវត្តគម្រោងប្រចាំខេត្តព្រះវិហារ និងបង្រៀនដោយ លោក ប៉ិច ស៊ីថន ទីប្រឹក្សាជាតិផ្នែកយេនឌ័រ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង។ កម្មវិធីបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងចំណែករំលែកចំណេះដឹងអំពីយេនឌ័រ និងលើកកម្ពស់កាចូលរួមរបស់បុរសនិងស្រ្តីក្នុងវិស័យទេសចរណ៍និងគម្រោង ។

Tuesday, January 23, 2024