ថ្ងៃអង្គារ ៩ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ហែម សុីណាត អគ្គរងអាជ្ញាធរជាតិព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានទទួលស្វាគមន៍ លោកបណ្ឌិត ធួន សុីណាន ប្រធានសមាគមទេសចរណ៍អាសុីប៉ាសុីហ្វិកកម្ពុជា (PATACC) ដែលបានដឹកនាំ ប្រធានសភាពាណិកម្មខេត្តសុីសាកេត អនុប្រធានសមាគមន៍ទេសចរណ៍ខេត្តសុរិន សមាគមន៍ទេសចរណ៍ខេត្តសុីសាកេត ប្រធានសមាគមន៍ទេសចរណ៍ខេត្តខោយ៉ៃ ដែលបានមកទស្សនកិច្ចសិក្សាទីតាំង និងស្វែងយល់ ក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ដើម្បីរៀបចំកម្មវិធី ធម្មយាត្រាដើម្បីបេតិកភណ្ឌ (Temple walk) ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។