6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

ដំណើរទស្សនកិច្ចក្រុមការងារបេតិកភណ្ឌវប្បធម៌របស់សហរដ្ឋអាមេរិកក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ

Friday, September 9, 2022

ថ្ងៃសុក្រ ១៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារបានទទួលស្វាគមន៍ លោក Eric Catalfamo នាយកបេតិកភណ្ឌវប្បធម៌ បណ្ឌិត Anne Compton អ្នកវិភាគសម្បត្តិវប្បធម៌ជាន់ខ្ពស់នៃមជ្ឈមណ្ឌលបេតិកភណ្ឌវប្បធម៌របស់សហរដ្ឋអាមេរិក និង លោកស្រី Norn Soreimeas អ្នកឯកទេសគ្រប់គ្រងកម្មវិធីនៃទូតសហរដ្ឋអាមេរិក អញ្ជើញទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងនោះលោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានធ្វើបទបង្ហាញទាក់ទងទៅនឹងការងារជួសជុល និងអភិរក្សជណ្ដើរបុរាណខាងជើងដំណាក់កាលទី៣ ការងារអភិរក្សផ្សេងៗនៅតាមគោបុរៈនីមួយៗ និងបង្ហាញអំពីប្រវត្តិប្រាសាទព្រះវិហារ។ បន្ទាប់ពីបញ្ចប់ការទស្សនកិច្ចនៅលើភ្នំរួច ក្រុមការងារបេតិកភណ្ឌវប្បធម៌របស់សហរដ្ឋអាមេរិក ក៏បានអញ្ជើញចូលទស្សនាសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ផងដែរ។

Friday, September 9, 2022