3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

អប់រំផ្សព្វផ្សាយអំពីការទុកដាក់សំរាមនៅឱ្យបានត្រឹមត្រូវនៅរមណីយដ្ឋានប្រាសាទព្រះវិហារ

Friday, May 9, 2025

ថ្ងៃសុក្រ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹកនៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំអប់រំផ្សព្វផ្សាយអំពីការទុកដាក់សំរាមនៅឱ្យបានត្រឹមត្រូវដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃអនុវិទ្យាល័យហ៊ុន សែនស្រះក្តុល និងសាលាបឋមសិក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រះក្ដុល ស្ថិតក្នុងភូមិធម្មជាតិសម្ដេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្រ្តី ពលករអាជ្ញាធរជាតិព្រះវិហារ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១១៩នាក់ ។ ការអប់រំផ្សព្វផ្សាយនេះមានគោលបំណងសំខាន់ចំនួនពីរគឺ៖ ទី១)អប់រំ និងផ្សព្វផ្សាយដល់សិស្សានុសិស្ស អំពីបញ្ហាសំរាមដល់សុខភាព បរិស្ថាន និងជីវភាពរស់នៅប្រចាំថ្ងៃ និងទី២)បញ្ជ្រាបការយល់ដឹងអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅតាមផ្ទះ និងទីសាធារណៈដើម្បីរក្សាបាននូវបរិស្ថានស្អាតក្នុងសហគមន៍រស់នៅរបស់ខ្លួន។

 

Friday, May 9, 2025