Thursday, March 31, 2022
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ តំណាងនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បានទទួលស្វាគមន៍ លោកជំទាវ ប៉ូច វរលក្ខណ៍ នាយកវិទ្យាស្ថានជាតិទេសចរណ៍នៃក្រសួងទេសចរណ៍ ព្រមទាំងសហការី ចូលទស្សនាសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ក្នុងគោលបំណង ស្វែងយល់ពីការរៀបចំតាំងពិព័រណ៍ និងទិដ្ឋភាពទូទៅនៃសារមន្ទីរ។