ការរៀបចំនេះបានធ្វើឡើងក្រោមការដឹកនាំដោយឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ នៅចំណុចស្ពាលហាលខាងជើងគោបុរៈទី២ នៃប្រាសាទព្រះវិហារ លើកំពូលភ្នំដងរែក ដោយមានការចូលរួមពីព្រះសង្ឃ អាជ្ញាធរឃុំស្រអែម មន្រ្តីរាជការអាជ្ញាធរជាតិព្រះវិហារ កងកម្លាំងប្រដាប់អាវុធប្រចាំការក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ព្រមទាំងភ្នាក់ងារទេសចរណ៍ ពលករបរិស្ថាន សរុបប្រមាណជាង១០០នាក់។