6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

បាឋកថាក្រោមប្រធានបទ “ផែនការវែងឆ្ងាយនិងកិច្ចនៅចំពោះមុខ”

Friday, March 11, 2022

ថ្ងៃសុក្រ ៩ កើត ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារបានរៀបចំធ្វើបាឋកថាក្រោមប្រធានបទ “ផែនការវែងឆ្ងាយនិងកិច្ចនៅចំពោះមុខ” នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលធ្វើបទបង្ហាញដោយឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពី សាស្រ្តាចារ្យ អាំង ជូលាន ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ សាកលវិទ្យាល័លភូមិន្ទវិចិត្រសិល្បៈ និងនិស្សិតសរុបចំនួន ៤០នាក់ នៅបាឋកថានោះឯកឧត្តមក៏មានប្រសាសន៍អំពីការគ្រប់គ្រងការងារអភិរក្ស និងការងារអភិវឌ្ឍក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេររបស់អាជ្ញាធរជាតិព្រះវិហារ ដើម្បីផ្សព្វផ្សាយដល់និស្សិតឲ្យបានស្គាល់ និងយល់ដឹងអំពីរមណីយដ្ឋានទាំងពីរ ជាចុងក្រោយក៏មានជាសំនួរចម្លើយសម្រាប់និស្សិតផងដែរ។

Friday, March 11, 2022