ថ្ងៃសៅរ៍ ៥ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារបានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធគំរប់ខួប១០ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ និងពិធីរាប់បាត្រព្រះសង្ឃ ១០០អង្គ ដោយមានការចូលរួមពីអាជ្ញាធរជាតិព្រះវិហារ គណ:អភិបាលខេត្តព្រះវិហារ ក្រុមប្រឹក្សាខេត្តព្រះវិហារ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៧ និងលេខ៨ អង្គភាពនគរបាលអន្តរាគមន៍ អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ អង្គភាពនគរបាលការពារព្រំដែនគោក៧៩៥ ភ្នាក់ងារទេសចរណ៌ ឆ្នាំ និងពលករ សរុបចំនួន ២៦០នាក់។ កម្មវិធីនេះតែងតែប្រារព្ធធ្វើឡើងនៅលើភ្នំប្រាសាទព្រះវិហារជារៀងរាល់ឆ្នាំដេីម្បីរំលឹកគុណដល់ព្រះរាជបូនីយកិច្ចរបស់ព្រះមហាវីរ:ក្សត្រចំពោះជាតិមាតុភូមិ។